57 - សំណួរពិបាក៖

0 / 5.0


ជួបយុវជនផ្សេងទៀត ដើម្បីសួរសំណួរ និងឆ្លើយសំណួររបស់ពួកគេ។


รายละเอียดกิจกรรม

ระยะเวลา: 15 นาที

ผู้เข้าร่วม: 4 - 24 ประชากร

ค่าใช้จ่าย: $ 0

ช่วงอายุ: 7-25 ปี

อุปกรณ์


...

เป้าหมาย:

- ស្គាល់គ្នាដោយភាពសប្បាយរីករាយ
- បង្កើតបរិយាកាសអំណោយផលសម្រាប់ការផ្លាស់ប្តូរ

...

สิ่งที่เราชอบ:

- ច្បាប់ចម្លងនៃឯកសារភ្ជាប់មកជាមួយសម្រាប់អ្នកចូលរួមម្នាក់

- អ្វីដែលត្រូវសរសេរ

ขั้นตอน

  • ចែកក្រដាស់ទទេមួយសន្លឹកម្នាក់ដល់អ្នកចូលរួម។
  • បង្ហាញពួកគេនូវតារាងសំណួរ។ អ្នកអាចបន្ថែមសំណួរបន្ថែមទៀត អាស្រ័យលើបរិបទ និងអាយុរបស់អ្នកចូលរួម។
  • អ្នកចូលរួមម្នាក់ៗជ្រើសរើសសំណួរដែលពួកគេចង់បាន ហើយសរសេរនៅលើក្រដាស់របស់ពួកគេ។
  • អ្នកលេងម្នាក់ៗជាមួយនឹងក្រដាស់របស់គេ ទៅជួបសមាជិកម្នាក់ទៀតនៃក្រុមផ្សេង ហើយសួរគេនូវសំណួររបស់ខ្លួនឯង។ អ្នកចូលរួមផ្សេងទៀតត្រូវតែឆ្លើយសំណួរ បន្ទាប់មកសួរសំណួរផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ។
  • បន្ទាប់មកមនុស្សពួកគេទាំង 2 នាក់ផ្លាស់ប្តូរក្រដាស់របស់ពួកគេ ហើយម្នាក់ៗស្វែងរកអ្នកលេងថ្មី ធ្វើដំណើរការនេះឡើងវិញ។

ជាក់ស្តែង៖

  • តើសំណួរមួយណាដែលអ្នកចាប់អារម្មណ៍ជាងគេ?

 

សម្រាប់​បន្ថែម៖

  • តើ​អ្នក​ចង់​រក្សា​សំណួរ​របស់​អ្នក ​ហើយ​សួរ​វា​ទៅ​អ្នកលេង​ទាំងអស់ ឬ​តើ​អ្នក​ចង់​ផ្លាស់ប្តូរ​សំណួរ​រាល់ពេល​?

#សំរាប់ទំនាក់ទំនង #សម្រួលក្នុងខ្លួន

 

  • ហ៊ាន​ប្រឈម​មុខ​នឹង​អ្នក​មិន​ស្គាល់៖ យើងមិន​ងាយ​ជួប​អ្នក​ដទៃផ្សេងទៀតនោះ​ទេ។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះអ្នកបានបោះជំហានដ៏ស្រស់បំព្រងទៅរកមិត្តភាពគឺ៖ ការជួបមនុស្ស សួរសំណួរដើម្បីស្គាល់គ្នា។ ការចូលទៅក្នុងទំនាក់ទំនងជាមួយអ្នកដ៏ទៃ ទាមទារឱ្យមានទំនុកចិត្តលើខ្លួនឯង គ្រប់គ្រាន់ដើម្បីហ៊ានសួរសំណួរ និងត្រៀមខ្លួនទទួលពួកគេ ដោយមិនដឹងថាមួយណានោះទេ។ ដើម្បី​បើក​ចិត្ត ប្រាប់អ្វីមួយ គឺ​ទាមទារ​ការទុក​ចិត្ត​លើ​អ្នក​ដទៃ។
  • ដូច្នេះការជឿជាក់លើខ្លួនឯង មិនអាចដំណើរការតែម្នាក់ឯងនោះទេ៖ វាដំណើរការស្របគ្នានឹងការជឿជាក់លើអ្នកដទៃដែរ។ ខ្ញុំ​នឹង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង ប្រសិន​បើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ​មានភាពទន់ភ្លន់ និង​ការ​សម្លឹង​ដោយ​ក្តី​ស្រឡាញ់​នៅ​ចំពោះ​មុខ​ខ្ញុំ។
  • ដូច្នេះការអប់រំរបស់កុមារត្រូវតែដំណើរការតាមរបៀបដូចគ្នា៖ ជាដំបូងនៃការសម្លឹងមើលកូនដោយក្តីស្រឡាញ់ ត្រៀមខ្លួនស្វាគមន៍សំណួរ និងចម្លើយរបស់គាត់ នឹងអនុញ្ញាតឱ្យគាត់ធំឡើងដោយមានទំនុកចិត្តលើខ្លួនឯង។

 

ដំបូន្មាន៖ ប្រឈមមុខនឹងសំណួរពិបាក!


กิจกรรมที่เกี่ยวข้อง

...
24 - ល្បែងដង្កូវនាង

เรตติ้ง: 0 / 5.0 | ผู้เข้าร่วม: 2 - 24 ประชากร | ระยะเวลา: 45 นาที | ช่วงอายุ: 7-25 ปี | #Outdoor game - ល្បែងខាងក្រៅ #Sport - កីឡា #All- ទាំងអស់

ប៉ះកន្ទុយ "ដង្កូវនាង" របស់ក្រុមម្ខាងទៀត ខណៈពេលដែលបម្លាស់ទីដោយបិទភ្នែក ហើយស្តាប់ការចង្អុលបង្ហាញរបស់សមាជិកចុងក្រោយនៃ "ដង្កូវនាង" របស់គេ។

ค้นพบ
...
141. ក្រមសីលធម៌ និងហិរញ្ញវត្ថុ

เรตติ้ง: 0 / 5.0 | ผู้เข้าร่วม: 2 - 24 ประชากร | ระยะเวลา: 50 นาที | ช่วงอายุ: 7-25 ปี | #Communication - ការប្រកួត #Reflection - ការសិក្សាសេដ្ឋកិច្ច #All- ទាំងអស់

គូរកាត 'ក្រមសីលធម៌' ហើយគិតអំពីអ្វីដែលអ្នកនឹងធ្វើក្នុងករណីនេះ 

ค้นพบ