66 - ប៊ិចដែលមិនមែនជាប៊ិច

0 / 5.0


ប្រើប្រាស់វត្ថុដែលបានផ្តល់ឱ្យ ដោយប្រើខុសគ្នាទាំងស្រុងពីអ្វីដែលវាត្រូវបានរចនាឡើង។ បន្ទាប់មក ចាំបាច់ត្រូវធ្វើត្រាប់តាមវត្ថុនេះ ដើម្បីឱ្យអ្នកដទៃទាយវា។ នៅទីនេះវាជាខ្មៅដៃ ប៉ុន្តែអ្នកអាចជ្រើសរើសវត្ថុផ្សេងទៀតយកប្រើប្រាស់បាន។


รายละเอียดกิจกรรม

ระยะเวลา: 25 นาที

ผู้เข้าร่วม: 2 - 24 ประชากร

ค่าใช้จ่าย: $ 0

ช่วงอายุ: 7-25 ปี

อุปกรณ์

-


...

เป้าหมาย:

អភិវឌ្ឍការស្រមើលស្រមៃ

ขั้นตอน

ដាក់យុវជនឲ្យឈរជារង្វង់ ។

ដាក់ប៊ិចមួយនៅកណ្តាលរង្វង់។

គួរតែ​ប្រាប់យុវជន​ឲ្យច្បាស់​ថា"ប៊ិច​នេះ​មិន​មែន​ប៊ិច​ទេ​"។

  • បន្ទាប់មក យុវជនដំបូងត្រូវតែទៅយកប៊ិច ហើយយកវាមក ហើយធ្វើសកម្មភាពជាមួយប៊ិចនេះ ជំនួសវានិងការស្រមើស្រមៃរបស់គាត់ជាមួយវត្ថុមួយផ្សេងទៀត។
  • អ្នកលេងផ្សេងទៀតត្រូវតែទាយថាតើវត្ថុ "ស្រមៃ" នេះជ្រើសរើសដោយមិត្តរួមថ្នាក់របស់ពួកគេគឺជាអ្វី។

 

យុវជនត្រូវមានភាពច្នៃប្រឌិត ប៊ិចនេះអាចក្លាយជាអ្វីក៏បាន លើកលែងតែជាប៊ិចខ្លួនវា។

 

ជាឧទាហរណ៍ បើគេរើសយកច្រាសដុសធ្មេញ គេនិងឆ្លៀតលាងមុខ រួចយកប៊ិចដែលគេប្រើធ្វើជាច្រាសដុសធ្មេញ ឬធ្វើជាបិទគម្រប់ច្រាសថ្នាំដុសធ្មេញ។ល។

 

យុវជនគួរតែត្រូវបានលើកទឹកចិត្ត ឱ្យចំណាយពេលវេលារបស់ពួកគេដើម្បីធ្វើត្រាប់តាម ទាំងសកម្មភាពមុននិងក្រោយ។

សកម្មភាពបានបញ្ចប់នៅពេលដែលយុវជនទាំងអស់បានធ្វើរួចរាល់។

  • ពួកគេមិនត្រូវនិយាយអ្វីទេ។
  • ពួកគេអាចប្រើអ្នកលេងផ្សេងទៀតដើម្បីធ្វើត្រាប់តាមសកម្មភាព ដូចជាយកផ្កាទៅឱ្យនរណាម្នាក់
  • ជម្រើសនៃការធ្វើត្រាប់តាមគឺត្រូវតែស្របទៅនឹងរូបរាងរបស់ប៊ិច។

 

ក្នុងជុំទី1 អាចធ្វើត្រាប់តាម ដោយគ្មានសម្លេង ហើយជុំទី2 អាចធ្វើត្រាប់តាមដោយមានសម្លេង។

  • តើអ្វីទៅជាការលំបាកបំផុតសម្រាប់អ្នកនៅក្នុងហ្គេមនេះ?

ស្វែងរកគំនិតសម្រាប់ធ្វើត្រាប់តាម ការបង្ហាញខ្លួន នៅចំពោះមុខអ្នកដ៏ទៃ ទាយថាតើគេធ្វើត្រាប់តាមវត្ថុអ្វី...

 

  • តើអ្នកប្រើរាងកាយរបស់អ្នកដើម្បីបញ្ជូនសារក្នុងស្ថានភាពបែបណា?

#ការ​ប្រលង​ពូជ #យន្តហោះហើយ

 

  • ពន្យល់យុវជនថា អ្នកអាចប្រើរាងកាយរបស់អ្នកដើម្បីបង្ហាញពីគំនិតមួយ និងផ្ញើសារអ្វីមួយ។
  • ពន្យល់​យុវជន​អំពី​សារៈសំខាន់​នៃ​ការ​បង្កើត​កាយវិការ​ច្បាស់លាស់ និង​ចំណាយ​ពេល​របស់​ពួកគេ​ដើម្បី​ទទួល​បាន​សារ​ជា​លើក​ដំបូង។
  • ការធ្វើត្រាប់ ដែលពួកគេបានធ្វើ ប្រសិនបើធ្វើបានល្អ អ្នកដែលមិននិយាយភាសារបស់គេអាចយល់បាន។
  • សូមអបអរសាទរចំពោះការស្រមើស្រមៃរបស់ពួកគេ ហើយបង្ហាញពួកគេថាវាគ្មានដែនកំណត់នោះទេ!

กิจกรรมที่เกี่ยวข้อง

...
83. ល្បែងកញ្ចក់

เรตติ้ง: 0 / 5.0 | ผู้เข้าร่วม: 2 - 24 ประชากร | ระยะเวลา: 20 นาที | ช่วงอายุ: 7-25 ปี | #Communication - ការប្រកួត #Friendship - ការបង្កើតតម្លៃរូបសព្វ #Indoor Game - ល្បែងក្នុងផ្ទះ #Outdoor game - ល្បែងខាងក្រៅ #All- ទាំងអស់

ម្នាក់ធ្វើចលនា ម្នាក់ទៀតនឹងត្រូវធ្វើត្រាប់តាម។

ค้นพบ
...
120. ប៉េងប៉ោងនៃក្តីស្រម៉ៃ៖

เรตติ้ง: 0 / 5.0 | ผู้เข้าร่วม: 12 - 24 ประชากร | ระยะเวลา: 20 นาที | ช่วงอายุ: 7-25 ปี | #Communication - ការប្រកួត #Friendship - ការបង្កើតតម្លៃរូបសព្វ #Outdoor game - ល្បែងខាងក្រៅ #All- ទាំងអស់

មនុស្សវ័យក្មេងមួយក្រុម នឹងស្ថិតជារង្វង់ ត្រូវបោះឬបញ្ជូនបាល់នៃក្តីស្រម៉ៃទៅគ្នាទៅវិញទៅមកទៅតាមការណែនាំរបស់មេក្រុម។

ค้นพบ
...
260. ការច្នៃប្រឌិតទោល៖

เรตติ้ง: 0 / 5.0 | ผู้เข้าร่วม: 2 - 24 ประชากร | ระยะเวลา: 20 นาที | ช่วงอายุ: 7-25 ปี | #Communication - ការប្រកួត #Outdoor game - ល្បែងខាងក្រៅ #All- ទាំងអស់

improvise ផ្នែកមួយនៃ skit តែម្នាក់ឯងនៅលើឆាក! 

ค้นพบ